សុរិយាពន្លឺថ្លាប់ភ្លឺផែនដី ហាក់ដូច ជារូបបងរស្មី
មានចិត្តភក្តីមកលើរូបអូន នឹកស្រណោះ កាលដែលប្រុសកៀកកើយខ្លួន
ឬមួយក៏ចិត្តប្រុសស្ងួន បំភ្លេចស្នេហ៍អូន ប្រុសលែងនឹកនា
មិនមែនទេ ប្រុសមិនដែលបែកស្នេហ៍ពីស្រី
នៅស្រណោះមិនអស់អាល័យ នៅស្មោះភក្តីតែស្រីរដ្ឋា
គឺមិនពិតដូចវរមិត្រអូនវាចា បងពិតជាស្មោះចិន្តា មិនភ្លេចស្នេហាៗយើងទេ
បើពិតដូចពាក្យដែលបងវាចា ចិត្តអូនកួចស្នេហារឹតតែទ្វេ
បងពិតជាស្មោះមិននោះនៃទេ ក្នុងរឿងស្នេហ៍
កែប្រែចោលមិនបានឡើយណាអូនណា
សូមឲ្យស្នេហ៍ យើងទាំងពីរឋិតថេរតទៅ
បើវាសនាចារហើយបើកផ្លូវ សូមលោកតម្រូវជួយឲ្យដល់ត្រើយ
អូននិងបងឆ្លងស្ពានសុខនរាបអើយ ស្នេហ៍យើងឆ្លងផុតដល់ ត្រើយ
នេះហើយឋានសួគ៌សុភមង្គល
ស្ថានសួគ៌ស្ថានស្នេហ៍ was written by .